ជិៈម៉ូតូជ្រុលធ្លាក់ផ្លូវ ដួលបោកក្បាលស្លាប់មួយរំពេច នៅស្រុស្វាយចេក!

 

(បន្ទាយមានជ័យ)៖ បុរសម្នាក់ជិៈម៉ូតូលឿន ជ្រុលធ្លាក់ពីលើផ្លូវ បណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាម។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម្តុំចម្ការកៅស៊ូ ខាងលិចបន្ទាយទាហាន ក្នុងភូមិផ្គាំ ឃុំផ្គាំ ស្រុស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ៅ ចែ អាយុ៥៧ឆ្នាំ នៅភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក។
នៅមុនកើតហេតុបុរសរូបនោះជិៈម៉ូតូ ម៉ាកហុងដាឌ្រីម គ្មានផ្លាកលេខ ធ្វើដំណើរពីភូមិគោកកឋិន ត្រឡប់ទៅផ្ទះវិញ។
លុះមកដល់កន្លែងខាងលើ ដោយម៉ូតូលឿនក៏ជ្រុលធ្លាក់ផ្លូវ បណ្តាលឱ្យដួលបោកក្បាលស្លាប់ភ្លាមតែម្តង។

បន្ទាប់ពីកើតហេតុមន្ត្រីមូលដ្ឋានបានចុះមកពិនិត្យ និងប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *