(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃកម្ពុជា ក្នុងរាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។
បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ។
ដែលចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលរៀបចំឡើងដោយរដ្ឋសភាឡាវ នៅសណ្ឋាគារ Crowne Plaza។
រដ្ឋសភាឡាវទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសភា CLV ជាលើកដំបូង នៅក្នុងឆ្នាំ២០២៣នេះ ដើម្បីគំាទ្រនិងជំរុញការអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) ដែលរដ្ឋាភិបាលប្រទេសទំាងបីបានបង្កើតឡេីងកាលពីឆ្នាំ១៩៩៩ និងក្នុងគោលដៅប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់សន្តិភាព និងអភិវឌ្ឍន៍ប្រកប។
ដោយនិរន្តរភាពស្របតាមទស្សនៈដើមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
កិច្ចប្រជុំកំពូលសភាCLV ជាលើកទី១ ដែលរដ្ឋសភាឡាវទទួលធ្វើជាម្ចាស់ផ្ទះនឹងប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែធ្នូ ក្រោមធិបតីភាព ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភាឡាវ និង ឯកឧត្តម THONGLOUN SISOULITH ប្រធានរដ្ឋឡាវ៕