(ពោធិ៍សាត់)៖ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នេះជាថ្ងៃទី៧ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង តាំងពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នៅពុំទាន់រកឃើញ។
នៅថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤ កម្លាំងចម្រុះ សហការជាមួយក្រុមរថយន្តof road បន្តបេសកកម្ម្ម ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ។
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យផ្ទាល់នៅ តំបន់ថ្មដា នៃខេត្តពោធិ៍សាត់ និង សួរសុខទុក្ខ បងប្អូន កងទ័ព និងគណៈបញ្ជា ការ ឯកភាព ខេត្ត ដែលកំពុងបន្តបេសកកម្ម យ៉ាងសកម្ម ក្នុង ការ រុករក ទោះបីជាស្ថានភាពលំបាកដោយសារជាតំបន់ព្រៃក្រាស់ និងអាកាសធាតុមិនអំណោយផល។
សូមរំលឹកថា មកទល់នឹងថ្ងៃទី១៨ ខែកក្កដានេះ កងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ និងកងពលតូចលេខ៧០ សមត្ថកិច្ច អាជ្ញាធរខេត្តពោធិ៍សាត់ កំពុងចេញកម្លាំងជាច្រើន ក្នុងការរុករកឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ។
ដោយមានការសន្និដ្ឋានជាបណ្តោះអាសន្នថា ឧទ្ធម្ភាគចក្រនេះ អាចនឹងបាត់ការទាក់ទងត្រឹមជើងភ្នំខ្មោច ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។
សូមឱ្យពួកគាត់ ប្រកបដោយសុវត្ថិភាព ទោះជាតំបន់ជួរភ្នំក្រវាញ ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាកយ៉ាងណាក៏ដោយ ក៏ក្រុមការងារបានខិតខំ ទាំងភ្លៀង ទាំងអព្វធ្លាក់ចុះ ៕