លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ត្រូវបានប្រកាសចូលកាន់តំណែងជាស្នងការខេត្តបាត់ដំបង!

(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ក្នុងនោះឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ត្រូវបានប្រកាសចូលកាន់តំណែងជាស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជំនួសលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដែលត្រូវចូលនិវត្តន៍។

សូមជម្រាបថា៖ លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ មុនចូលកាន់តំណែងជាស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឺរូបលោកបានកាន់តួនាទីជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទទួលផែនអន្ដោប្រវេសន៍៕

Leave a Reply

Your email address will not be published. Required fields are marked *