Update៖ រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ដើម្បីជាការឆ្លើយតបទៅនឹងអាមេរិក!

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថាប្រទេសរបស់លោក នឹងដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរ។
ដើម្បីជាការឆ្លើយតប ទៅនឹងផែនការ របស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាល្លឺម៉ង់…!។

លោក Sergei Ryabkov ត្រូវបានដកស្រង់សម្ដីចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Interfax កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ជាមួយការសង្កត់ធ្ងន់ថាតំបន់ Kaliningrad របស់រុស្ស៊ីដែលស្ថិតនៅចន្លោះរវាងសមាជិក NATO ។
គឺប៉ូឡូញ និងលីទុយអានី អាចជាគោលដៅចម្បងសម្រាប់ដាក់ពង្រាយ មីស៊ីលនុយក្លេអ៊ែរ។

គួរម្លឹកថាៈ អាមេរិក កាលពីសប្ដាហ៍មុន បានប្រកាសថាខ្លួននឹងចាប់ផ្ដើមដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយ ក្នុងនោះរួមមានទាំងមីស៊ីល SM-6 មីស៊ីលគ្រូស Tomahawk និងមីស៊ីលល្បឿនលឿន ជាងសំឡេងស៊េរីថ្មីនៅក្នុងប្រទេសអាល្លឺម៉ង់ នៅឆ្នាំ២០២៦ ។
ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការការពារតំបន់អឺរ៉ុប និង NATO។

ការប្រកាសពីផែនការ របស់សហរដ្ឋអាមេរិក ធ្វើឡើងក្រោយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែមិថុនាកន្លងទៅ បានព្រលយថាមូស្គូនឹង ចាប់ផ្ដើមផលិតឡើងវិញនូវមីស៊ីលនុយក្លេអ៊ែររយៈចម្ងាយខ្លី និងមធ្យម ហើយថានឹងសម្រេចចិត្តថាត្រូវដាក់ពង្រាយមីស៊ីលទាំងនោះនៅទីកន្លែងណា ក្នុងករណីចាំបាច់។

មីស៊ីលភាគច្រើនរបស់រុស្ស៊ី មានសមត្ថភាពបំពាក់បានទាំងក្បាលគ្រាប់នុយក្លេអ៊ែរ និងក្បាលគ្រាប់ធម្មតា៕

Leave a Reply

Your email address will not be published. Required fields are marked *