ក្រសួងសុខាភិបាលក្នុងតំបន់ បាននិយាយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន៦៤នាក់ទៀត កាលពីថ្ងៃអាទិត្យ។
ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៨.៩៨៣នាក់ និងរបួសចំនួន៨៩.៧២៧នាក់ ដោយជនរងគ្រោះ ភាគច្រើនជាស្ដ្រីនិងកុមារ។
ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។
ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួន មកលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាស់ ប៉ាឡេស្ទីន៕