ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស 20 នាក់បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប ភាគខាងត្បូង បន្ទាប់ពីអ៊ីស្រាអែលបានចេញបញ្ជាឱ្យជម្លៀសជាថ្មី កាលពីថ្ងៃចន្ទ។
នៅលើ Telegram ប៉ុស្តិ៍ទូរទស្សន៍ Al-Aqsa បាននិយាយថា ជនស៊ីវិលចំនួន 20 នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស នៅក្នុងការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងកាំភ្លើងធំ លើទីប្រជុំជនភាគខាងកើតនៃ Khan Younis” ។
បណ្តាញព័ត៌មាន បន្ថែមថា យន្តហោះចម្បាំងអ៊ីស្រាអែល ក៏បានធ្វើការវាយប្រហារ សំដៅទៅលើទីតាំងមួយនៅក្នុងភូមិ Qizan an Najjar ក្នុងទីក្រុងផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បានអះអាងថា វត្តមាននៃប្រតិបត្តិការយោធាជាច្រើន និងការបាញ់គ្រាប់រ៉ុក្កែតពីផ្នែកខាងកើតនៃតំបន់មនុស្សធម៌ បានធ្វើឱ្យការស្នាក់នៅទីនោះមានគ្រោះថ្នាក់។
-ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានចេញបញ្ជាថ្មីនៅព្រឹកព្រលឹមសម្រាប់ជនជាតិប៉ាឡេស្ទីន នៅក្នុងសង្កាត់ភាគខាងកើតនៃ Khan Younis ឱ្យ “ជម្លៀសចេញជាបន្ទាន់” ហើយឆ្ពោះទៅកាន់តំបន់មនុស្សធម៌ដែលបានបង្កើតឡើងថ្មីនៅ al-Mawasi៕