Update៖ អ៊ីស្រាអែលបញ្ជាឱ្យជម្លៀសប្រជាជន នៅភាគខាងត្បូងហ្គាហ្សា ជាបន្ទាន់!

កងទ័ពអ៊ីស្រាអែល កាលពីព្រឹកថ្ងៃចន្ទ បានបញ្ជាឲ្យជម្លៀសប្រជាជនប៉ាឡេស្ទីន នៅសង្កាត់ភាគខាងកើតនៃ Khan Younis ភាគខាងត្បូង Gaza Strip ចេញជាបន្ទាន់!។
ទោះបីជាមានការអះអាងពីមុនថាតំបន់នេះ គឺជាតំបន់មនុស្សធម៌ និងសុវត្ថិភាពក៏ដោយ…!។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Avichay Adraee បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វត្តមាននៃប្រតិបត្តិការយោធាជាច្រើន និងការបាញ់គ្រាប់រ៉ុក្កែតពីផ្នែកខាងកើតនៃតំបន់មនុស្សធម៌ បានធ្វើឱ្យការស្នាក់នៅទីនោះមានគ្រោះថ្នាក់ ។

លោកបានបន្ថែមថា ហេតុដូច្នេះហើយ កងទ័ពអំពាវនាវឱ្យអ្នកស្រុកដែលរស់នៅក្នុងសង្កាត់ភាគខាងកើតនៃ Khan Younis ជម្លៀសភ្លាមៗ ទៅកាន់តំបន់មនុស្សធម៌ ដែលបានកំណត់ថ្មីនៅ Al-Mawasi ។

កាលពីពីរសប្តាហ៍មុន កងទ័ពអ៊ីស្រាអែល បានប្រព្រឹត្តការសម្លាប់រង្គាលនៅ Al-Mawasi ដែលខ្លួនអះអាងថា មានសុវត្ថិភាព ដែលបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីន 90 នាក់ស្លាប់និង 300 នាក់រងរបួសនៅក្នុងការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ ដែលផ្តោតលើតង់ និងជម្រកផ្លាស់ទីលំនៅ។

ដោយបានបដិសេធសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់ អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិ ចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួន លើតំបន់ហ្គាហ្សាចាប់តាំងពីការវាយប្រហារ កាលពីថ្ងៃទី 7 ខែតុលា ដោយក្រុមហាម៉ាស់៕

Leave a Reply

Your email address will not be published. Required fields are marked *