កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រទេសស្លូវ៉ាគី បានទទួលយន្តហោះចម្បាំងអាមេរិក F-16 ចំនួន ២គ្រឿង ក្នុងចំណោម១៤គ្រឿង។
-ស្លូវ៉ាគី បានពឹងផ្អែកលើប្រទេសជិតខាង ក្នុងតំបន់អឺរ៉ុបកណ្តាល ។
សម្រាប់ការល្បាតតាមអាកាសចាប់តាំងពីឆ្នាំមុន បន្ទាប់ពីប្រគល់យន្តហោះចម្បាំង MiG-29 រាប់សិបគ្រឿង ដែលទុកចោលដោយសារខ្វះគ្រឿងបន្លាស់ និងការថែទាំ ប៉ុន្តែនៅអាចប្រើប្រាស់ទៅឱ្យអ៊ុយក្រែន។
សមាជិកណាតូ ស្លូវ៉ាគី ដែលស្ថិតនៅលើសម្ព័ន្ធភាពយោធាប៉ែកខាងកើត ត្រូវទទួលបានយន្តហោះចម្បាំង F-16 ចំនួន១២គ្រឿងទៀត នៅចុងឆ្នាំក្រោយ។
គួរបញ្ជាក់ថា៖ យន្តហោះចម្បាំងគឺជាអាវុធដ៏សំខាន់ ខណៈដែលណាតូពង្រីកសម្ព័ន្ធភាពយោធាទៅប៉ែកខាងកើត និងជាប់ព្រំដែនជាមួយអ៊ុយក្រែនដែលកំពុងធ្វើសង្រ្គាមជាមួយរុស្ស៉ី។
នៅក្រោមរដ្ឋាភិបាលរបស់ លោក Robert Fico នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសស្លូវ៉ាគី ចាប់តាំងពីឆ្នាំមុនមក ទីក្រុងជូបហ្សាណា បានបិទបញ្ចប់ការផ្តល់ជំនួយយោធាទៅកាន់អ៊ុយក្រែន ហើយកំពុងស៉ើបអង្កេតលើរដ្ឋបាលមុន ជុំវិញការបរិច្ចាគយន្តហោះចម្បាំង MiG-29៕