ក្រុមគ្រួសារចំណាប់ខ្មាំង ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា បានចេញធ្វើបាតុកម្ម នៅក្នុងទីក្រុង Tel Aviv កាលពីថ្ងៃពុធ ។
ស្របពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថ្លែងទៅកាន់សភាសហរដ្ឋអាមេរិក…!។
ក្រុមអ្នកតវ៉ា បានស្រែក និងដើរដង្ហែក្បួន ជំរុញឱ្យលោក Netanyahu នាំយកមនុស្សជាទីស្រលាញ់របស់ពួកគេត្រឡប់មកវិញ។
ទោះជាយ៉ាងណា នៅចុងបញ្ចប់នៃសុន្ទរកថា មនុស្សជាច្រើន បានសម្តែងការខកចិត្តរបស់ពួកគេ ដោយសារតែ លោកនាយករដ្ឋមន្ត្រី ពុំបាននិយាយអំពីកិច្ចព្រមព្រៀង ដែលពួកគេរំពឹងថានឹងជួយនាំយកសមាជិកគ្រួសាររបស់ពួកគេត្រឡប់មកលំនៅឋានវិញ។
កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ។
ដែលគូសបញ្ជាក់ដោយលោក Biden កាលពីខែឧសភា និងសម្របសម្រួលដោយប្រទេសអេហ្ស៊ីប និងកាតា ទទួលបានសន្ទុះ ក្នុងរយៈពេលមួយខែកន្លងទៅនេះ។
ការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បានចាប់ផ្តើមបន្ទាប់ពីក្រុមអ្នកប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស បានវាយលុកចូលទឹកដីអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស១.២០០នាក់ និងចាប់មនុស្សជាចំណាប់ថ្នូរ២៥០នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។
ក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត នៅតែឃុំខ្លួនចំណាប់ថ្នូរចំនួន១២០ នាក់ ដែលអ៊ីស្រាអែល ជឿថាប្រហែលមួយភាគបី នៃចំណាប់ខ្លាំង បានស្លាប់។
ចំនួនអ្នកស្លាប់ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន នៅក្នុងការវាយលុកសងសឹករបស់ អ៊ីស្រាអែល ចាប់តាំងពីពេលនោះមក បានកើនឡើងដល់ជាង៣៩.០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា៕