Update៖ អ៊ីស្រាអែល ថ្កោលទោសក្រុមហេសប៊ូឡា ដែលវាយប្រហារលើតំបន់ខ្ពង់រាបGolan Heights

ក្រុមអាជ្ញាធរអ៊ីស្រាអែល បានស្តីបន្ទោស ក្រុមហេសប៊ូឡាលីបង់ ដែលគាំទ្រដោយអ៊ីរ៉ង់។
សម្រាប់ការវាយប្រហាររ៉ុក្កែត លើតំបន់ខ្ពង់រាប Golan Heights ហើយអ៊ីស្រាអែល ប្រកាសថា នឹងឆ្លើយតបវិញ..!។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហេសប៊ូឡា បានច្រានចោលរាល់ការចោទប្រកាន់នេះ។

រូបភាពវីដេអូឃ្លីប ដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃសៅរ៍ ឃើញពេលដែលរ៉ុក្កែតវាយប្រហារទីលានបាល់ទាត់ ស្ថិតនៅតំបន់ខ្ពង់រាប Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល ។

អាជ្ញាធរអ៊ីស្រាអែល និយាយថា ការវាយប្រហារលើភូមិ Majdal Shams បានសម្លាប់មនុស្ស១២នាក់ រួមទាំងកុមារផងដែរ។
ការវាយប្រហារស្លាប់មនុស្សច្រើនបំផុតនៅអ៊ីស្រាអែល ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅតំបន់ហ្កាហ្សាស្រ្ទីប ។

សេវាកម្មរថយន្តគិលានសង្រ្គោះអ៊ីស្រាអែល និយាយថា មនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួស៕

Leave a Reply

Your email address will not be published. Required fields are marked *