ជិៈម៉ូតូដេញតាមចោរ ដែលកាច់សោរ.កម៉ូតូ ស្រាប់តែដួលបោកក្បាលស្លាប់!

(ភ្នំពេញ)៖ បុរសម្នាក់ឃើញចោរ លួចម៉ូតូមិត្តភក្តិ ក៏ឡើងជិៈម៉ូតូបើកដេញតាម បណ្តាលឲ្យដួលបោកបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង រីឯចោរជិៈម៉ូតូគេចខ្លួនទៅបាត់…!។
-ហេតុការណ៍នេះ បានកើតឡើង នៅផ្លូវបេតុងអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីម៉ោងជាង២ទៀបភ្លឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះ តុញ ឆេង អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកចាក់សាំង ស្នាក់នៅផ្ទះជួល ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ស្លាប់)។
សាក្សីបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិ មានគ្នា៣នាក់ ទើបត្រឡប់មកពីហូបអាហាអីវិញហើយ រួចចូលដល់បន្ទប់ជួល ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ។
ពេលនោះក៏មានជនសង្ស័យ២នាក់ កាច់សោរ.កម៉ូតូហុងដាឌ្រីម ស៊េរី២០១៥ មួយគ្រឿង របស់មិត្តភក្តិ ។
ដែលចតទុកនៅមុខបន្ទប់ជួល ក៏ផ្អើលឆោឡោ ជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀត ។
ជិៈម៉ូតូស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HU-0904 ឌុបគ្នាជិះដេញតាម បណ្តោយផ្លូវអង្គតាមិញ ពីត្បូងទៅជើង។

លុះដល់ចំណុចកើតហេតុ តាមទាន់ ម្នាក់ជិៈខាងក្រោយ លោតចុះ ដេញវាយ ប្រតាយប្រតបគ្នាជាមួយជនសង្ស័យមួយប្រ៉ាវ។
ពេលជនសង្ស័យ បន្តជិះរត់គេច ជនរងគ្រោះជិៈម៉ូតូស្កុបពីតែម្នាក់ឯង ដេញតាមស្រែកពីក្រោយ ស្រាប់តែដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង។
ចំណែកជនសង្ស័យជិៈម៉ូតូដែលលួចបានគេចទៅខ្លួនបាត់។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ពិនិត្យស្រាវជ្រាវ ធ្វើកោសល្យវិច្ឆ័យ រួចប្រគល់សពជូនក្រុមគ្រួសារ ដឹកសពយកទៅធ្វើបុណ្យ។
រីឯជនរងគ្រោះជាម្ចាស់ម៉ូតូ ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវមុខសញ្ញាដែលលួចម៉ូតូ យកមកផ្តន្ទាទោស៕

Leave a Reply

Your email address will not be published. Required fields are marked *