(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ ក្រុមអ្នករុករកកំពុងបន្តតាមរកលោក ស៊ុន ផ្លា ដែលជាអ្នកបើកបរម្នាក់ទៀត។
ក្រោយប្រទះឃើញសាកសពលោក ខេង ឆៃយុទ្ធ កាលពីម្សិលមិញស្លាប់នៅនិងកៅអីឧទ្ធម្ភាគចក្រ…!។
-នេះបើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនិងជានាយសេនាធិការចម្រុះ នៃកងយោធពលខេរមភូមិន្ទ ដែលបាន ថ្លែងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា តាមការសន្និដ្ឋាន នៅពេលយន្តហោះធ្លាក់ភ្លាមៗ លោក ស៊ុន ផ្លា អាចនៅមានជីវិត បន្ទាប់មកគាត់ដើរចេញពីកន្លែងកើតហេតុ។
-សាកសពលោក ខេង ឆៃយុទ្ធ ត្រូវបានរកឃើញ នៅក្នុងឧទ្ធម្ភាគចក្រយោធា Z9 ដែលបានធ្លាក់នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៩.០៧.២០២៤ បន្ទាប់ពីបើកប្រតិបត្តិការរុករក រយៈពេល ១៧ថ្ងៃ។
សូមជម្រាបថា ឧទ្ធម្ភាគចក្រ Z-9 លេខ MH912 បានបាត់ការទាក់ទង កាលពីថ្ងៃទី១២ ខែកក្កដា ។
គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ។
យោងលិខិតស្ដីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ ដែលបានចែកចាយជាសាធារណៈ នាថ្ងៃ១៣ កក្កដានេះ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ត្រូវមានជើងហោះហើរ ពីភ្នំពេញ -ថ្មដារ-ពោធិ៍សាតិ–ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡបមកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល។
ប៉ុន្តែជាអកុសល ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ដែលដឹកនាំ ដោយ ឈ្មោះ ស៊ុន ផ្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវបានបាត់ការទាក់ទង និងពុំមានការបញ្ជាក់ ពីមូលហេតុឡេីយ ៕