(កំពង់ធំ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
បានអញ្ជើញអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ រួមនិងមន្ត្រីពាក់ព័ន្ធ។
ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី ហេង សុផល អតីតស្នងការរងខេត្តកណ្ដាល ត្រូវបានប្រកាសតែងតាំងជាស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់តំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ៕