(ស្ទឹងត្រែង)៖ ថ្លែងក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យមន្រ្តីក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ ដៃគូរពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន ជាពិសេសសម្អាតប្លាស្ទិកនៅលើគោក ក្នុងទឹក និងលើអាកាស ដើម្បីធ្វើយ៉ាងណាមិនឱ្យមានការបំពុលទៅដល់ជីវៈចម្រុះ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ជំរុញឲ្យពង្រឹងការអនុវត្តច្បាប់ ១០០% ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ការផ្តល់សម្ភារ និងផែនទី សម្រាប់ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន រួមជាមួយការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ ការដាំកូនឈើ និងស្តារព្រៃឈើ ដើម្បីភាពបៃតង ។
ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព នឹងរក្សាបាននូវអព្យាក្រឹតកាបូន និងសម្រេចបានគោលដៅជាប្រទេសមានគម្របព្រៃ ៦០% នៅឆ្នាំ២០២៥ ៕