កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ អាមេរិក បានប្រកាសផ្ដល់ជំនួយយោធាថ្មីបន្ថែមទៀត សម្រាប់អ៊ុយក្រែន។
ដែលមានទំហំសរុប ១.៧ពាន់លានដុល្លារ រួមបញ្ចូលទាំងគ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស និងគ្រាប់សម្រាប់បាញ់ផ្លោង!។
ក្នុងចំណោមសព្វាវុធជាច្រើនផ្សេងទៀត ស្របពេលកងកម្លាំងរបស់ទីក្រុងកៀវ កំពុងត្រូវការ សព្វាវុធទាំងនេះជាចាំបាច់ ដើម្បីបន្តប្រឹងប្រែងប្រយុទ្ធប្រឆាំង ការឈ្លានពានរបស់រុស្ស៊ី..!។
កញ្ចប់ជំនួយសន្តិសុខថ្មីខាងលើ រួមមាន១.៥ពាន់លានដុល្លារ ដែលនឹងត្រូវប្រើពេលវេលាយូរ ។
ដើម្បីផ្តល់ឱ្យទៅអ៊ុយក្រែន ក្រោមកម្មវិធី Ukraine Security Assistance Initiative (USAI) និង២០០លានដុល្លារ ។
ដែលជាជំនួយយោធាអាចទៅដល់ដៃអ៊ុយក្រែនភ្លាមៗ ព្រោះសព្វាវុធទាំងនោះ នឹងត្រូវយកចេញពីឃ្លាំងមានស្រាប់ របស់យោធាអាមេរិក។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហោះសារលើបណ្តាញសង្គម ។
ដោយនិយាយថា រូបលោកអរគុណជាខ្លាំង ចំពោះប្រធានាធិបតី សភា ព្រមទាំងប្រជាជនអាមេរិក សម្រាប់ការបន្តជួយគាំទ្រប្រទេសរបស់លោក ចំពោះមុខសង្រ្គាមជាមួយរុស្ស៊ី។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាម បានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក ។
សហរដ្ឋអាមេរិក គឺជាខ្នងបង្អែកយោធាដ៏សំខាន់បំផុត របស់អ៊ុយក្រែន ។
ដោយបានប្តេជ្ញាផ្តល់ប្រព័ន្ធសព្វាវុធ និងគ្រាប់ផ្សេងៗ ព្រមទាំងជំនួយសន្តិសុខក្នុងទម្រង់ដទៃទៀត គិតជាទឹកប្រាក់ច្រើនជាង៥៥ពាន់លានដុល្លារ៕