Update៖ លោក ខាលីដ មេសាល អាចនឹងក្លាយជាមេដឹកនាំថ្មីរបស់ក្រុមហាម៉ាស់!

លោក ខាលីដ មេសាល (Khaled Meshaal) អាចនឹងក្លាយជាមេដឹកនាំថ្មីរបស់ក្រុមហាម៉ាស់! ។
បន្ទាប់ពីគឺលោក Ismail Haniyeh ត្រូវអ៊ីស្រាអែលធ្វើឃាតនៅអ៊ីរ៉ង។

មេដឹកនាំរបស់ក្រុមហាម៉ាស់ លោក Ismail Haniyeh វ័យ ៦២ឆ្នាំត្រូវបានសម្លាប់ ក្នុងទីក្រុងតេអេរ៉ង់។ បន្ទាប់ពីលំនៅឋានរបស់លោក ត្រូវបានដាក់គោលដៅ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

ការវាយប្រហារប្រឆាំង នឹងឥស្សរជនជាន់ខ្ពស់ដ៏សំខាន់ មួយរូបនៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ។
ដែលបញ្ជាដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានធ្វើឱ្យព្រះមហាក្សត្រហ្ស៊កដានី Hussein នៅពេលនោះ ខ្ញាល់យ៉ាងខ្លាំង ។
ដែលព្រះអង្គបានមានព្រះបន្ទូលអំពីការព្យួរកឃាតករ និងលុបចោលសន្ធិសញ្ញាសន្តិភាពរបស់ហ្ស៊កដានីជាមួយអ៊ីស្រាអែល លុះត្រាតែប្រគល់ថ្នាំបន្សាប។

សម្រាប់អ្នកគាំទ្រប៉ាឡេស្ទីន លោក មេសាល និងថ្នាក់ដឹកនាំក្រុមហាម៉ាសដែលនៅសល់ គឺជាអ្នកប្រយុទ្ធដើម្បីរំដោះពីការកាន់កាប់ពីដៃអ៊ីស្រាអែល ដោយរក្សាបុព្វហេតុរបស់ពួកគេឱ្យនៅរស់ នៅពេលដែលការទូតអន្តរជាតិបានបរាជ័យ។

លោកមេសាល វ័យ៦៨ ឆ្នាំបានក្លាយជាមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាសនិរទេសខ្លួនមួយឆ្នាំមុនអ៊ីស្រាអែលព្យាយាមលុបបំបាតរូបលោក ជាតំណែងមួយដែលអាចតំណាងឱ្យក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅឯកិច្ចប្រជុំជាមួយរដ្ឋាភិបាលបរទេសជុំវិញពិភពលោក ដោយមិនមានការរារាំងការរឹតបន្តឹងលើការធ្វើដំណើរពីសំណាក់អ៊ីស្រាអែលដែលប៉ះពាល់ដល់ក្រុមមន្ត្រីហាម៉ាសផ្សេងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *