ឃាត់ខ្លួន២នាក់ ក្រោយរកឃើញគ្រាប់កាំភ្លើងចំនួន៦គ្រាប់ ដែលដាក់តាមខ្លួន!

(ភ្នំពេញ)៖ សមត្ថកិច្ចខណ្ឌទួលគោក ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយបានឃាត់ខ្លួនជនសង្ស័យ២នាក់ ហើយបានរកឃើញគ្រាប់កាំភ្លើងខ្លី ដាក់តាមខ្លួនចំនួន៦គ្រាប់ផងដែរ។

ករណីរកឃើញគ្រាប់កាំភ្លើងនេះ គឺនៅផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី៥ ខែធ្នូ។
កម្លាំងគោលដៅបានឱ្យដឹងថា នៅមុនឃាត់ខ្លួនជនសង្ស័យទាំង២នាក់ សមត្ថកិច្ច ខណ្ឌបានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ បានឃាត់ម៉ូតូមួយគ្រឿងមានបុរស២នាក់ជិៈឌុបគ្នា។
ជាមួយនោះសមត្ថកិច្ចសង្ស័យ ក៏បានឆែកឆេររកឃើញ គ្រាប់កាំភ្លើងខ្លីម៉ាករ៉ូឡូ៦គ្រាប់ដាក់ជាប់ខ្លួន។

ក្រោយពីឃាត់ខ្លួននិងសាកសួរ ជនសង្ស័យបានសារភាពថា គ្រាប់កាំភ្លើងទាំងនេះពួកគេរើសបាន!។បន្ទាប់មកបុរសទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *