(ភ្នំពេញ)៖ កម្លាំងការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF កាលពីថ្ងៃទី០៤ ខែធ្នូឆ្នាំ២០២៣ ។
បានរកឃើញតាមឃ្លាំងស្កុកលក់ និងចែកចាយសាច់បង្កកខូចគុណភាព នៅខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ហើយបានយកដុតកម្ទេចចោល..!។
មន្ត្រីជំនាញបានឱ្យដឹងថា ដើម្បីធានាការពារសុខុមាលភាពអ្នកប្រើប្រាស់ កម្លាំងមន្រ្តីក្រោមឱវាទបាន ចុះត្រួតពិនិត្យ និងប្រមូលទំនិញ ។
ដែលមិនមានអនុលោមភាព។ក្រោយមកបានរកឃើញទំនិញខូចគុណភាពនៅទីតាំងស្តុកទំនិញតាមឃ្លាំង សម្រាប់លក់ចែកចាយក្នុងខណ្ឌចំនួន៣។
ទីតាំងទី១-ខណ្ឌឬស្សីកែវ-ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ហើយយកទៅដុតកម្ទេចចោលនៅទីលានចាក់សម្រាម។
ទំនិញទាំងអស់នោះរួមមានសាច់បង្កក និងទំនិញដែលជាគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាទំនិញខួចគុណភាព និងមានហានិភ័យចំពោះសុខភាពអ្នកប្រើប្រាស់៕