ប្រទេសម៉ាលី បានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយ អ៊ុយក្រែនភ្លាមៗ។
ជុំវិញការអត្ថាធិប្បាយរបស់អ្នកនាំពាក្យទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន(GUR) ដែលថា ការប្រយុទ្ធគ្នា នៅភាគខាងជើងអ៊ុយក្រែន បានសម្លាប់ទាហានម៉ាលី និងយុទ្ធជន Wagner កាលពីចុងខែកក្កដា…!។
ក្រុមឧទ្ទាម Tuareg និយាយថា ពួកគេបានសម្លាប់ទាហានស៉ីឈ្នួល Wagner របស់រុស្ស៊ី ចំនួន៨៤នាក់ និងទាហានម៉ាលី៤៧នាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ នៅភាគខាងជើងប្រទេសម៉ាលី ។
ដែលវាហាក់បីដូចជាការបរាជ័យដ៏ធ្ងន់ធ្ងរ សម្រាប់ Wagner ចាប់តាំងពីបានឈានជើងចូលប្រទេសអាហ្វ្រិកខាងលិចមួយនេះ កាលពី ២ឆ្នាំមុន ដើម្បីជួយអាជ្ញាធរយោធាម៉ាលី ប្រយុទ្ធប្រឆាំងនឹងក្រុមបះបោរ។
អ្នកនាំពាក្យរបស់ GUR លោក Andriy Yusov មិនបានលើកឡើងអំពីភាពជាប់ពាក់ព័ន្ធណាមួយរបស់ទីក្រុងកៀវ នៅក្នុងការប្រយុទ្ធគ្នានេះនោះទេ ។
ប៉ុន្តែតាមការអត្ថាធិប្បាយមួយកាលពីថ្ងៃទី២៩ ខែកក្កដា លោកថា ក្រុមឧទ្ទាមនៅម៉ាលី បានទទួលព័ត៌មានចាំបាច់ដើម្បីធ្វើការវាយប្រហារ ដែលអនុញ្ញាតឱ្យពួកគេធ្វើប្រតិបត្តិការយោធាប្រកបដោយជោគជ័យ ប្រឆាំងនឹងក្រុមជនល្មើសនៃឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ី។
ប្រទេសម៉ាលី បានចាត់ទុកការអត្ថាធិប្បាយរបស់ លោក Yusov ថាជាការថ្លែងបែបវិទ្ធង្សនា និងហាក់បីដូចជាបានទទួលស្គាល់ អំពីភាពជាប់ពាក់ព័ន្ធរបស់អ៊ុយក្រែននៅក្នុងការវាយប្រហារ ។
ដែលបណ្តាលឱ្យស្លាប់សមាជិកនៃកងកម្លាំងការពារជាតិ និងកងកម្លាំងសន្តិសុខរបស់ប្រទេសម៉ាលី។
រដ្ឋាភិបាលម៉ាលី គូសបញ្ជាក់ដូច្នេះថា នេះជាសកម្មភាពដែលអាជ្ញាធរអ៊ុយក្រែន រំលោភលើអធិបតេយ្យភាពរបស់ប្រទេសម៉ាលី និងហួសពីវិសាលភាពនៃការជ្រៀតជ្រែកពីបរទេស ដែលអាចថ្កោលទោសរួចទៅហើយ តាមរយៈការសម្តែងការគាំទ្រចំពោះភេរវកម្មអន្តរជាតិ៕