Update៖ នាយករដ្ឋមន្ត្រីបង់ក្លាដែស បានភៀសខ្លួន ដោយជិៈយន្តហោះទៅចុះចត នៅប្រទេសឥណ្ឌា!

នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានចុះចតនៅមូលដ្ឋានទ័ពអាកាសក្នុងប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃចន្ទ។
បន្ទាប់ពីលោកស្រី បានភៀសខ្លួនចេញពីប្រទេស ដោយសារបាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រី។
-នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា..!។

លោកស្រី Hasina បានជិៈលើយន្តហោះរបស់កងទ័ពអាកាសបង់ក្លាដែស ដែលបានចុះចតនៅមូលដ្ឋាន Hindon នៃកងទ័ពអាកាសឥណ្ឌា ក្នុងទីក្រុង Ghaziabad ក្បែររដ្ឋធានី New Delhi បណ្តាញព័ត៌មាន India Today បានរាយការណ៍។

មុននេះ ប្រមុខយោធាបង់ក្លាដែស ឧត្តមសេនីយ៍ Waker-uz-Zaman បានប្រកាសបង្កើតរដ្ឋាភិបាលអន្តរកាល ។
បន្ទាប់ពី លោកស្រី Hasina បានភៀសខ្លួនចេញពីប្រទេស ចំពេលមានការតវ៉ាទូទាំងប្រទេស ដោយហិង្សា។

អាជ្ញាធរនៅទីក្រុង Dhaka ក៏បានបិទអាកាសយានដ្ឋានអន្តរជាតិ Shahjalal ផងដែរ នេះបើយោងតាមសារព័ត៌មានជាតិ Prothom Alo៕

Leave a Reply

Your email address will not be published. Required fields are marked *