ប្រសាសន៍សម្តេចធិបតី ក្នុងឱកាសប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យពុទ្ធិសាស្ត្រ៥៦១នាក់!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ៥៦១នាក់។
ក្នុងនោះសម្ដេចធិបតី បានថ្លែងអរគុណប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានគាំទ្រគម្រោងការរៀបចំកសាងព្រែកជីកហ្វូណនតេជោ នេះគឺស្មារតីរួមគ្នា គម្រោងព្រែកជីកនេះ មិនមែនជាគម្រោងធម្មតានោះទេ វាជានិមិត្តរូបរួមគ្នារបស់ខ្មែរ។

សម្តេចធិបតី ការសាងសង់ព្រែកជីកហ្វូណនតេជោ គឺនឹងធ្វើឲ្យជនរួមជាតិទាំងអស់ ទាំងក្រុមប្រឆាំង និងមិនប្រឆាំងអស់មន្ទិលសង្ស័យ និងអស់កង្វល់ក្រោយគម្រោងនេះ សាងសង់រួចជាស្ថាពរហើយនោះ។

សម្ដេចធិបតី គម្រោងព្រែកជីកហ្វូណនតេជោនេះ មានប្រជាជនខ្មែរមួយចំនួនមានការសង្ស័យលើសមត្ថភាពការដឹកនាំរបស់ជាតិខ្លួនឯង ថាបរទេសជាអ្នកសាងសង់ ការពិតភាគច្រើនគឺជាស្នាដៃរបស់កូនខ្មែរ ក្នុងការកសាងព្រែកជីកនេះ ដូច្នេះរដ្ឋាភិបាលត្រូវតែធ្វើគម្រោងនេះ ឲ្យបានចេញ ដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់ប្រជាជនខ្មែរធ្ វើដើម្បីផលប្រយោជន៍ជាតិយើង។

សម្តេចធិបតី បានថ្លែងថា ធនធានមនុស្សនៅតែជាកត្តាស្នូលនៃគោល នយោបាយរបស់រាជរដ្ឋាភិបាល ខណៈរាជរដ្ឋាភិបាលបានចាត់ទុកថា ស្ថាប័នឧត្តមសិក្សាជាដៃគូដ៏សំខាន់ដើម្បី លើកកម្ពស់វិស័យអប់រំនៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនោះ។

សម្ដេចអធិបតី សូមបងប្អូនកុំព្រួយបារម្ភចំពោះរដ្ឋាភិបាលសម្រាប់កសាងព្រែកជីកហ្វូណនតេជោ យើងត្រូវតែធ្វើឲ្យបានព្រែកជីកហ្វូនណនតេជោ ដោយមិនឲ្យបាត់បង់បូរណភាពទឹកដីនោះទេ យើងនឹងបន្តធ្វើរាប់រយឆ្នាំតទៅទៀតមិនថយក្រោយឡើយ។

សម្តេចធិបតី ចង់ខ្លាចចំពោះគ្រូទាយក្រុមជ្រុលនិយមមួយចំនួន ដែលតែងតែវាយប្រហាររិះគន់បែបបន្ទុចបង្អាក់លើគ្រប់សកម្មភាពរបស់សម្ដេច ដែលចុះពិនិត្យសកម្មភាពការងារផ្សេងៗ តាមខេត្តទូទាំងប្រទេស។
សម្ដេចធិបតី ក្នុងពេលខ្លីខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយដីធ្លី ដើម្បីទប់ស្កាត់ការរំលោភបំពាន់ដីធ្លីរបស់រដ្ឋ និងដោះស្រាយបញ្ហាពលរដ្ឋអត់ដី។

សម្ដេចមហាបវរធិបតី ផែនការអភិវឌ្ឍនៅតំបន់ព្រំដែននៃខេត្តទាំងបួនរបស់កម្ពុជាជាមួយប្រទេសជិតខាង(CLV-DTA) គឺជាផែនការអភិវឌ្ឍដែលមានការកសាងរៀបចំដោយខ្មែរខ្លួនឯង និងមានការជួយជ្រោមជ្រែងពីប្រទេសជាច្រើន ក្នុងនោះមានដូចជា អាល្លឺម៉ង់ និងជប៉ុនជាដើម ដើម្បីអភិវឌ្ឍន៍នៅតំបន់ទាំងនោះ។

សម្ដេចមហាបវរធិបតី តំបន់អភិវឌ្ឍន៍នៃខេត្តទាំងបួនរបស់កម្ពុជាជាមួយប្រទេសជិតខាង(CLV-DTA) ចាប់តាំងពីដាក់ឱ្យដំណើរការមក, នៅក្នុងទឹកដីកម្ពុជាមានបរទេសជាច្រើនទៅបណ្ដាក់ទុនវិនិយោគនៅតំបន់នោះ ក្នុងនោះមានដូចជា អូស្ត្រាលី, ជប៉ុន និងចិន ជាដើម។ សម្ដេចធិបតី ចង់បានបំផុតឱ្យមានវិនិយោគិនខ្មែរក្នុងប្រទេស ទៅអភិវឌ្ឍនៅតំបន់នោះឱ្យបានច្រើន។

សម្តេចធិបតី បានឆ្លើយតបទៅកាន់ក្រុមអ្នកវិភាគបែកផ្សែង និងក្រុមប្រឆាំងមួយក្តាប់តូច ដែលបានលើកឡើងថា មូលហេតុដែលគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវធ្វើបត់បែនមិនធ្វើត្រង់ ឬជីកត្រង់នោះ គឺដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងប៉ះពាល់ដល់គេហដ្ឋានប្រជាពលរដ្ឋជាដើម ខណៈគម្រោងនេះ ជីកកន្លែងថ្មីមានត្រឹមតែប៉ុន្មានគីឡូប៉ុណ្ណោះ។
ការលើកឡើងរបស់សម្តេចនេះ គឺបានធ្វើឡើងក្រោយក្រុមអ្នកវិភាគបែកផ្សែង និងក្រុមប្រឆាំងថា ការសាងសង់នូវព្រែកជីកហ្វូណនតេជោ មានលក្ខណៈពុករលួយដោយសារតែការជីក និងធ្វើបត់បែនច្រើន….!៕

Leave a Reply

Your email address will not be published. Required fields are marked *