ឃាត់ខ្លួនលោកផ្កាយពីរ វ៉ាន់ កុសល អនុប្រធានមន្ទីរគ្រឿងញៀន រួមនិងបក្ខពួក៤នាក់ទៀត!

(ភ្នំពេញ)៖ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាៈ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចបានឃាត់ខ្លួនលោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរគ្រឿងញៀន រួមនិងបក្ខពួក៤នាក់ទៀត ពាក់ព័ន្ធករណីគ្រឿងញៀន។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនពួកគេទៅ តំណាងអាយ្យការ ដើម្បីបើកការសើបសួរ តាមផ្លូវច្បាប់ ពាក់ព័ន្ធគ្រឿងញៀន ដែលខ្លួនគ្រប់គ្រង និងបញ្ហាផ្សេងៗទៀត ដែលមិនទាន់ត្រូវបានគេទម្លាយការពិតឲ្យដឹងនៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *