គ្រោះរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រ បានវាយប្រហារភាគខាងជើង នៃប្រទេសនូវែលសេឡង់ កាលពីថ្ងៃសុក្រ។
-នេះបើយោងតាម ការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក។
ការរញ្ជួយដី បានកើតឡើងនៅក្នុងតំបន់កោះ Kermadec នៅម៉ោង 12.23 នាទីព្រឹក ម៉ោងក្នុងស្រុក (1223GMT) ជម្រៅនៃការរញ្ជួយគឺ ៣១,២ គីឡូម៉ែត្រ។
តំបន់នេះភាគច្រើនគ្មានមនុស្សរស់នៅ មិនមានព័ត៌មានណាមួយត្រូវបានគេដាក់បញ្ចូលលើការខូចខាត ឬអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដីនេះទេ៕