លោក Mounir Nasraoui ដែលជាឪពុករបស់ខ្សែបម្រើស្លាប Barcelona កីឡាករ Lamine Yamal ត្រូវបានរងការចាក់ជាច្រើនកាំបិត នៅក្នុងប្រទេសអេស្ប៉ាញ។
យោងតាមសារព័ត៌មាន អេស្ប៉ាញ La Vanguardia បានឱ្យដឹងថា ការវាយប្រហារនេះ បានកើតឡើងកាលពីល្ងាចថ្ងៃពុធ(ទី១៤ខែសីហា) នៅក្នុងចំណតរថយន្តមួយក្នុង ទីក្រុង Mataro ចម្ងាយប្រហែល 32 គីឡូម៉ែត្រ (20 ម៉ាយ) ភាគខាងកើតនៃកណ្តាលទីក្រុង Barcelona ។
លោល Nasraoui អាយុ 36ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Can Ruti ក្នុង Badalona ចម្ងាយប្រហែល 9 គីឡូម៉ែត្រ (6 mi) ពី Barcelona ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរប៉ុន្តែជីវិតរបស់គាត់ត្រូវបានគេរាយការណ៍ថាមិនមានគ្រោះថ្នាក់ទេ។
គួរជម្រាបថា Yamal វ័យ 17 ឆ្នាំគឺជាផ្នែកមួយនៃក្រុម EURO 2024 ដែលបានឈ្នះពានរង្វាន់នៅទីក្រុង Berlin កាលពីខែមុន។
រូបគេបានក្លាយជាកីឡាករបាល់ទាត់បុរសដែលក្មេងជាងគេបំផុត ដែលមិនធ្លាប់លេងនៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតដ៏សំខាន់ ដោយបំបែកកំណត់ត្រាពីមុនដែលកាន់កាប់ដោយវីរបុរសប្រេស៊ីល Pele ៕