ក្រសួងសុខាភិបាល គ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៤០.០០០នាក់ ត្រូវបានសម្លាប់។
ដោយសារយោធាអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលាឆ្នាំមុន ដោយក្រុមហាម៉ាស់លើអ៊ីស្រាអែល។
-ចំនួនអ្នកស្លាប់សរុបឡើងដល់៤០.០០៥នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍(ទី១៥ខែសីហា) ស្មើនឹងប្រហែល១,៧% នៃចំនួនប្រជាជន២,៣លាននាក់ របស់ដែនដីដ៏អភ័ព្វមួយនេះ ។
ដែលជាការបង្ហាញពីការបំផ្លិចបំផ្លាញជីវិតមនុស្សថ្មីទៀត ក្នុងសង្រ្គាម ក្រោយការចរចាជុំថ្មីនៅសប្ដាហ៍នេះ ដោយគ្មានវត្តមានក្រុមហាម៉ាសចូលរួម។
ទន្ទឹមនឹងការបាត់បង់ជីវិតរាប់ម៉ឺននាក់ ការវិភាគរូបភាពពីផ្កាយរណបបង្ហាញថា អគារជិត ៦០% នៅក្នុងដែនដីហ្កាហ្សាត្រូវបានខូចខាត ឬបំផ្លាញចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។
ក្នុងរយៈពេលប៉ុន្មាន ខែកន្លងមកនេះ ទីក្រុង Rafah ភាគខាងត្បូង ហ្កាហ្សា បានទទួលរងការខូចខាតច្រើនបំផុត៕