ព្រះបរមរាជវាំង ថ្កោលទោសជនអនាមិក ដែលបានប្រើប្រាស់បណ្ដាញសង្គម ធ្វើឲ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រ

(ភ្នំពេញ)៖ សេចក្ដីថ្លែងការណ៍ របស់ព្រះបរមរាជវាំង បានប្រកាសយ៉ាងដាច់អហង្ការ និងថ្កោលទោស ចំពោះជនអនាមិក។
ដែលយកបណ្ដាញសង្គមមកបង្ហោះឈ្មោះ ព្រះបរមរាជវាំង Royal Palace Of Cambodia និង «យុវជនក្រោមម្លប់ព្រះមហាក្សត្រ» ដែលបានចេញផ្សាយធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ដែលព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុងឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។

ការប្រព្រឹត្តបែបនេះ គឺជាការបំពានច្បាប់ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា អង្គ ព្រះមហាក្សត្រ មិនមែននរណារំលោភបំពានបានឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *