ម្ចាស់គណនី Mr.Seth ដែលធ្វើចលនាបាតុកម្ម បានចេញវីដេអូ សុំទោស ថ្នាក់ដឹកនាំកម្ពុជា!

(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ម្ចាស់គណនី Mr.Seth ដែលជាមេចលនាបាតុកម្ម បានចេញវីដេអូ សុំទោសសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយថា សម្ដេចទាំង២ ជាអ្នកស្នេហាជាតិពិតប្រាកដ…!។
ក្នុងនោះ ម្ចាស់គណនី Mr.Seth ក៏បានប្រកាសថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី និងអំពាវនាវដល់បងប្អូនដែលគាំទ្រក្រុមប្រឆាំង ឆាប់ចាកចេញពីក្រុមបំផ្លាញជាតិ មកគាំទ្ររាជរដ្ឋាភិបាលវិញ។

-លោក សិទ្ធ បាននិយាយថា ផែនការបំផុសចលនា ធ្វើបាតុកម្មថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។
មានមេខ្លោងគឺទណ្ឌិត សម រង្ស៊ី ជាបញ្ជាពីខាងក្រោយ ។
ដើម្បីចង់បំផ្លាញសន្តិភាពនៅកម្ពុជា ហើយជនក្បត់ជាតិនោះក៏បញ្ជាទៅក្រុមជ្រុលនិយម ហៃ វណ្ណា នៅប្រទេសជប៉ុន៕

Leave a Reply

Your email address will not be published. Required fields are marked *