(ភ្នំពេញ)៖ កាលពីព្រឹកទី២២.០៨.២០២៤ នៅសណ្ឋាគារទន្លេបាសាក់២ ក្រុងភ្នំពេញ មានកិច្ចប្រជុំ”វេទិកាពិគ្រោះយោបល់ ស្វែងរកមតិគាំទ្រ ផ្នែកច្បាប់ចំពោះអ្នកសារព័ត៌មាន”ដែលរៀបចំឡើងដោយ«អង្គការជំនួយ ផ្នែកច្បាប់ នៃកម្ពុជា»។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងយុត្តិធម៌ លោកលោកមេធាវី រុន សារ៉ាយ នាយកប្រតិបត្តិ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា(LAC) លោកមេធាវី អ៊ុន ច័ន្ទថុល និងបងប្អូនអ្នកសារព័ត៌មាន មកពីស្ថាប័នផ្សេងៗសរុបប្រមាណជាង៣០នាក់..!។
ក្នុងនោះដែរលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»បានសំនួរទៅកាន់វាគ្មិនចំនួន២សំនួរ និងមានសូមណូមពរចំនួន១..!។
ទី១៖ តើហេតុអ្វីបានជាពុំសូវឃើញ មន្ត្រីអ្នកអនុវត្តច្បាប់ យកច្បាប់ស្ដីពីរបបសារព័ត៌មាន មកអនុវត្តលើអ្នកសារព័ត៌មាន ពេលរងបណ្ដឹង ដោយឃើញតែ យកក្រមព្រហ្មទណ្ឌមកអនុវត្តលើអ្នកសារព័ត៌មាន…?។
២៖ អ្នកសារព័ត៌មាន ចុះផ្សាយរឿងល្បែងបែរជា រងការចោទប្រកាន់ពីបទញុះញង់..?។
និងទី៣៖ សូមស្នើដល់រាជរដ្ឋាភិបាល និងក្រសួងយុត្តិធម៌ បើអាចសូមឱ្យយកច្បាប់ស្ដីពីរបបសារព័ត៌មាន មកអនុវត្តលើអ្នកសារព័ត៌មាន ដែលរងបណ្ដឹង ជាជាងយកក្រមព្រហ្មទណ្ឌ មកអនុវត្តលើអ្នកសារព័ត៌មាន។
ក្នុងនោះ តំណាងក្រសួងយុត្តិធម៌ បានបកស្រាយថា ការចោទប្រកាន់ភាគច្រើន គឺចោទទៅតាមបទល្មើសជាក់ស្ដែង និងបទល្មើសទូទៅ។
តំណាងក្រសួងយុត្តិធម៌ បន្តថា ច្បាប់ស្ដីពីរបបសារព័ត៌មាន គឺមានតាំងពីយូរមកហើយ.វាគ្មិនក៏បានលើកឡើងអំពីមាត្រា៨ និងមាត្រា១០ ច្បាប់ស្ដីពីរបបសារព័ត៌មាន។
អ្នកប្រព្រឹត្តបទល្មើស ជារឿងបុគ្គល ពោលគឺ ទាំងមន្ត្រីរាជការ ពលរដ្ឋ អាចមានទោសដូចគ្នា ឱ្យតែប្រព្រឹត្តបទល្មើសដែលផ្ទុយក្រមព្រហ្មទណ្ឌ…!។
-វាគ្មិនការអនុវត្តច្បាប់ព្រហ្មទណ្ឌ មកលើអ្នកសារព័ត៌មាន គឺផ្អែកលើអង្គហេតុនិងធាតុផ្សំ ក្នុងការចោទប្រកាន់។
ទន្ទឹមនិងនោះ ក៏មានការសួរនិងផ្ដល់ចំលើយពីសំណាក់ វាគ្មិនពាក់ព័ន្ធមួយចំនួនទៀត៕