(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកទី២៤ ខែសីហា ឆ្នាំ២០២៤។
បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)នៅសាលសន្និសីទសណ្ឋាគារសុខាភ្នំពេញ។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានស.ស.យ.ក. និងសមាជិក សមាជិកា ស.ស.យ.កប្រមាណ៨០០នាក់….!។
ក្នុងនោះឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមការងារ ។
ដែលបានរៀបចំឯកសារទស្សនទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ នេះឡើង។
ឯកឧត្តមបានបន្តថា សិក្ខាសាលានេះ នឹងផ្តល់ជាវេទិកា និងឱកាសសម្រាប់សមាជិក សមាជិកា ចូលរួមចែករំលែក និងទទួលបាននូវចំណេះដឹងតាមរយៈបទអន្តរាគមន៍លើប្រធានបទសំខាន់ៗនាពេលនេះ។
ឯកឧត្តម ជឿជាក់យ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា អាចយកចំណេះដឹងដែលទទួលបាន ទៅផ្សព្វផ្សាយឱ្យបានស៊ីជម្រៅ និងទូលំទូលាយទៅដល់រចនាសម្ព័ន្ធថ្នាក់ក្រោម និងបំពេញការងារស្ម័គ្រចិត្តប្រកបដោយមនសិការ និងការបេ្តជ្ញាចិត្តខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិបន្ថែមទៀត។
គួរបញ្ជាក់ដែរថា៖ ទស្សនាទាន UYFC 2.0 ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយព្រមទាំងផ្តល់វេទិកា ដើម្បីចូលរួមជាផ្នែកមួយក្នុងការកែប្រែសហភាពសហព័ន្ធយុវជនកម្ពុជា ទៅជាស្ថាប័នដែលមានតែគុណតម្លៃស្របតាមបរិបទនៃការវិវត្តសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីបន្តបេសកកម្មរបស់ខ្លួនក្នុងបុព្វហេតុដ៏ត្រឹមត្រូវនៃការប្រមូលផ្តុំធនធានយុវជនសម្រាប់ប្រទេសកម្ពុជា និងមានទិសដៅសម្រួច និងពង្រឹង ស.ស.យ.ក.ឱ្យក្លាយជាស្ថាប័នមួយ ដែលមានសក្តានុពល៕