ប៉ូលិសនិយាយថា មានការបំផ្ទុះគ្រាប់បែក នៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន ។
ដោយបានសម្លាប់កុមារ២នាក់ និងរបួស១៦នាក់ កាលពីថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ ២០២៤។
-នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Manzoor Buledi បានប្រាប់ Reuters ថាប៉ូលិស៧នាក់ស្ថិតក្នុងចំណោមអ្នករងរបួស។ នៅពេលគ្រាប់បែក បញ្ជាពីចម្ងាយដែលដាក់ភ្ជាប់ទៅនឹងម៉ូតូមួយគ្រឿងផ្ទុះឡើង នៅជិតទីស្នាក់ការប៉ូលិស ក្នុងទីក្រុង Pishin។
កុមារ ២នាក់បានដើរកាត់ទីតាំងកើតហេតុ ទើបត្រូវស្លាប់។
-ដោយឡែកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ ហើយបន់ស្រន់ឱ្យអ្នករបួសឆាបជាសះស្បើយ៕