អ្នកការទូតកំពូល របស់សហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យ(ទី២៥ ខែសីហា) បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង។
ចំពោះជម្លោះដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា ដោយបង្ហាញពីហានិភ័យធ្ងន់ធ្ងរដែលវាបង្កទាំងក្នុងតំបន់ និងពិភពលោក…!។
ប្រធានគោលនយោបាយការបរទេសលោក Josep Borrell បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ស្ថានភាពនៅមជ្ឈិមបូព៌ា បានឈានដល់កម្រិតគ្រោះថ្នាក់ដ៏សំខាន់ មួយសម្រាប់តំបន់ និងលើសពីនេះទៅទៀត។
លោកក៏បានបន្ទរការអំពាវនាវ ដែលធ្វើឡើង ដោយនាយករដ្ឋមន្ត្រីលីបង់ Najib Mikati ។
សម្រាប់ការអនុវត្តភ្លាមៗនៃដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានគោលបំណងបញ្ឈប់អរិភាព និងស្ថិរភាពក្នុងតំបន់។
លោក Borrell បានសង្កត់ធ្ងន់បន្ថែមទៀតអំពីសារៈសំខាន់នៃ បទឈប់បាញ់នៅហ្គាហ្សា ។
ដែលជាជំហានសំខាន់មួយដើម្បីកាត់បន្ថយហានិភ័យនៃជម្លោះដែលកំពុងរីករាលដាលទៅជា សង្រ្គាមពេញលេញ ។
ការអត្ថាធិប្បាយ របស់លោកធ្វើឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ធំរបស់អ៊ីស្រាអែល មកលើប្រទេសលីបង់ ។
ដែលបង្កើនការភ័យខ្លាចនៃសង្គ្រាមក្នុងតំបន់កាន់តែធំ និងចំពេលមានការព្រួយបារម្ភ ជាអន្តរជាតិកាន់តែខ្លាំងឡើងចំពោះភាពតានតឹងដែលកំពុងកើនឡើង ។
ដោយមេដឹកនាំពិភពលោក បានអំពាវនាវកាន់តែខ្លាំងឡើងនូវវិធានការកាត់បន្ថយជាបន្ទាន់ ដើម្បីជៀសវាងជម្លោះកាន់តែទូលំទូលាយ៕