មន្ត្រីបាននិយាយ កាលពីថ្ងៃចន្ទ(ទី២៦ ខែសីហា)ថា មនុស្ស៩៩នាក់បានស្លាប់ នៅក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសនៃឥណ្ឌា ដោយសារភ្លៀងធ្លាក់ខ្លាំង នៅឆ្នាំនេះ។
ទឹកភ្លៀង បានវាយបោកបក់ផ្នែកផ្សេងៗនៃរដ្ឋ បណ្តាលឲ្យជន់លិចផ្លូវ និងតំបន់លំនៅឋាន។
មន្ត្រីសង្គ្រោះគ្រោះមហន្តរាយ បាននិយាយថា មនុស្សរាប់ពាន់នាក់ ត្រូវបានជួយសង្គ្រោះពីតំបន់ទំនាប និងភៀសខ្លួនចេញពីទីលំនៅ ទៅកាន់តំបន់ដែលមានសុវត្ថិភាព។
ផ្នែកខ្លះនៅក្នុងរដ្ឋនេះ រួមមានស្រុក Navsari, Kutch, Vadodara និងស្រុក Valsad បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
របាយការណ៍គ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ បានឲ្យដឹងថា ការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅក្នុងភូមិប្រហែល៧.០០០ភូមិ ត្រូវបានរងផលប៉ះពាល់៕