Update៖ រុស្ស៊ី ព្រមានពីការផ្ទុះសង្គ្រាមលោកលើកទី៣ ដោយសារលោកខាងលិច អនុញ្ញាតឱ្យអ៊ុយក្រែន វាយចូលទឹកដីខ្លួន!

ប្រទេសរុស្ស៊ី បាននិយាយនៅ(ថ្ងៃទី២៧ ខែសីហា)ថាលោកខាងលិច កំពុងលេងជាមួយភ្លើងសង្គ្រាមហើយ! ។
ដោយអនុញ្ញាត ឱ្យអ៊ុយក្រែនវាយប្រហារចូលជ្រៅ ទៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងមីស៊ីលរបស់លោកខាងលិច។
ក្នុងនោះ រុស្ស៊ីក៏បានព្រមានអាមេរិក អំពីការផ្ទុះសង្រ្គាមលោកលើកទី៣ ដែលអាចនឹងកើតឡើង។

ការព្រមាននេះ បានកើតឡើងបន្ទាប់ពីអ៊ុយក្រែន បានធ្វើការវាយប្រហារ ដ៏ធំមួយទៅលើតំបន់ Kursk របស់រុស្ស៊ី ។
ដែលរុស្ស៊ីចាត់ទុកថា ជាការវាយប្រហារ ពីបរទេសដ៏ធំបំផុតទៅលើទឹកដីរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២…!។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់លោកខាងលិចថា កំពុងតែ លេងសើចជាមួយភ្លើង តាមរយៈការបន្ធូរបន្ថយការរឹតត្បិត លើការប្រើប្រាស់អាវុធផ្គត់ផ្គង់ សម្រាប់អ៊ុយក្រែន។

លោក Lavrov បានបញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាមលោកលើកទី៣ ប្រសិនបើកើតឡើង នឹងមិនត្រឹមតែប៉ះពាល់តែទ្វីបអឺរ៉ុបនោះទេ តែវានឹងរីករាលដាលទៅទូទាំងពិភពលោក…!។

លោកបានបន្ថែមថា រុស្ស៊ីកំពុងពិចារណាឡើងវិញនូវគោលនយោបាយ នុយក្លេអ៊ែររបស់ខ្លួន ។
ដែលអនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើមានការគំរាមកំហែង ដល់អត្ថិភាពរបស់ប្រទេស។

ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអះអាងថា ការវាយប្រហារនៅតំបន់ Kursk បានបង្ហាញថា ការគំរាមកំហែងរបស់រុស្ស៊ីគឺគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។

លោកថែមទាំងបានជំរុញឱ្យសម្ព័ន្ធមិត្តចេញមុខជួយអ៊ុយក្រែនឱ្យកាន់តែខ្លាំងក្លាឡើង ដើម្បីអាចការពារខ្លួនបាន។

ទោះបីជាសហរដ្ឋអាមេរិកបានបដិសេធថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅតំបន់ Kursk ក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់របស់រុស្ស៊ីបានអះអាងថា សហរដ្ឋអាមេរិកពិតជាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះមែន។

កាសែត The New York Times ក៏បានរាយការណ៍ផងដែរថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានផ្ដល់ព័ត៌មានសម្ងាត់ និងរូបភាពផ្កាយរណបអំពីតំបន់ Kursk ដល់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារនោះ។

គួរជម្រាបថា ស្ថានការណ៍នៅតែបន្តតានតឹង ខណៈដែលការព្រមានរបស់រុស្ស៊ី បានបង្ហាញឱ្យឃើញពីលទ្ធភាពនៃជម្លោះដ៏ធំមួយ ដែលអាចនាំមកនូវផលវិបាកដ៏មហន្តរាយ៕

Leave a Reply

Your email address will not be published. Required fields are marked *