ឧត្ដមសេនីយ៍​ត្រី​ ពៅ​ ជីវី​ បរិច្ចាគប្រាក់ចំនួន១០ម៉ឺនរៀល ដើម្បីចូលរួម មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន!

(ព្រៃវែង)៖ លោកឧត្ដមសេនីយ៍​ត្រី​ ពៅ​ ជីវី​ ស្នងការ​រង​ទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល​ខេត្តព្រៃវែង និងក្រុមគ្រួសារ បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១០០,០០០រៀល ដើម្បីចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនប្រទេសកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្កើត មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្នុងគោលបំណងដើម្បីកៀរគរថវិកា សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន។

ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ។

គិតត្រឹមយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ទទួលបានថវិកាពីសប្បុរសជន ចំនួនជិត១១លានដុល្លារ
ដោយសប្បុរសជនប្រមាណជាង១៨ម៉ឺននាក់ ពោលគឺចំនួនថវិកា និងចំនួនសប្បុរសជន នឹងកើនឡើងជាបន្តបន្ទាប់៕

Leave a Reply

Your email address will not be published. Required fields are marked *