ប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍(ទី២៩ ខែសីហា)បានប្រកាសពីការធ្លាក់យន្តហោះចម្បាំង F-16 ខណៈកំពុងវាយប្រហារជាមួយរុស្ស៊ី។
អគ្គសេនាធិការអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលចូលទៅដល់គោលដៅ យន្តហោះ F-16 បានធ្លាក់ ហើយអ្នកបើកបរបានស្លាប់..!។
គណៈកម្មការពិសេស មួយត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតឧប្បត្តិហេតុនេះ កំពុងធ្វើការនៅកន្លែងធ្លាក់យន្តហោះ។
នៅព្រឹកថ្ងៃដដែល របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា F-16 បានធ្លាក់ដោយសារ តែកំហុសរបស់អ្នកបើកយន្តហោះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថា កងទ័ពរបស់ប្រទេស លោកជាលើកដំបូងបានប្រើប្រាស់យន្តហោះចម្បាំង F-16 កាលពីថ្ងៃចន្ទ ដើម្បីទប់ទល់ការវាយប្រហាររបស់រុស្ស៊ី៕