របាយការណ៍ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយនិងជំនួយ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅប្រទេសបង់ក្លាដែស-បើគិតមកដល់ថ្ងៃព្រហស្បតិ៍(ទី២៩ខែសីហា)នេះបានកើនដល់ ៥២នាក់ហើយ។
យោងតាមមជ្ឈមណ្ឌលសម្របសម្រួលការឆ្លើយតបគ្រោះមហន្តរាយជាតិ ក្រោមឱវាទក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយបានឱ្យដឹងថា មនុស្សចំនួន២១ នាក់ទៀតបានស្លាប់ដោយសារទឹកជំនន់ ត្រូវបានរាយការណ៍នៅក្នុងប្រទេសបង់ក្លាដែស កាលពីថ្ងៃព្រហស្បតិ៍នេះដែរ ដោយបានបង្កើន ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ឡើងដល់៥២ នាក់៕