កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ចំនួន១២នាក់នៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់ នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។
អ្នកនាំពាក្យការពារជនស៊ីវិលប៉ាឡេស្ទីន លោក Mahmoud Basal បាននិយាយថា ជនជាតិប៉ាឡេស្ទីន៦នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទីក្រុង Jabalia ភាគខាងជើង Gaza ដែលក្នុងនោះមានម្នាក់ សំដៅលើការប្រមូលផ្តុំមនុស្ស។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា នៅក្នុងសង្កាត់ Sheikh Radwan នៃទីក្រុង Gaza ភាគពាយ័ព្យ ជនជាតិប៉ាឡេស្ទីនម្នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះលំនៅដ្ឋានមួយ។
នៅកណ្តាលហ្គាហ្សា ជនជាតិប៉ាឡេស្ទីន២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសទៅលើផ្ទះមួយនៅក្នុងជំរុំជនភៀសខ្លួន Al-Maghazi និងនៅលើការជួបជុំគ្នានៅ Deir al-Balah។
នៅ Khan Younis ជនជាតិប៉ាឡេស្ទីន៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើផ្ទះមួយនៅក្នុងទីក្រុង Abasan al-Kabira ភាគខាងកើត Khan Younis។
អ្នកនាំពាក្យការពារជនស៊ីវិល ក៏បានរាយការណ៍ផងដែរថា ក្រុមជួយសង្គ្រោះបានស្រង់សាកសពចំនួន៩ នាក់ចេញពីតំបន់នៅភាគខាងកើត Khan Younis ដែលកងកម្លាំងអ៊ីស្រាអែលបានដកខ្លួនចេញមុននេះ។
នៅព្រឹកថ្ងៃសុក្រ កងទ័ពអ៊ីស្រាអែលបានប្រកាសដកខ្លួនចេញពីតំបន់ជាច្រើននៅ Khan Younis និង Deir al-Balah ។
ដោយអះអាងថា បានបំពេញបេសកកម្មរបស់ពួកគេ នៅក្នុងទីតាំងទាំងនេះ។
បន្ទាប់ពីការដកទ័ព របស់កងទ័ព សកម្មជនប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ាឡេស្ទីន បានចែករំលែករូបថត និងវីដេអូ ដែលបង្ហាញពីការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដែលបណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែល។
អ៊ីស្រាអែល បានបន្តការវាយលុករបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាស់ប៉ាឡេស្ទីនកាលពីថ្ងៃទី៧ ខែតុលា បើទោះបីជាមានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ក៏ដោយ៕