ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ព្យុះទីហ្វុង Shanshan បានចុះខ្សោយទៅជាព្យុះត្រូពិច កាលពីថ្ងៃអាទិត្យ ខណៈដែលវាបានផ្លាស់ទីនៅជិតកណ្តាលប្រទេសជប៉ុន។
យោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូ ដែលមានមូលដ្ឋាន នៅទីក្រុងតូក្យូ បានឱ្យដឹងថា ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ដល់ទីក្រុង Izu នៅកណ្តាលប្រទេសជប៉ុន ដែលនាំឱ្យ មានការរំខានយ៉ាងទូលំទូលាយ។
ទោះបីជាព្យុះចុះខ្សោយ ក៏ដោយ សេវារថភ្លើងនៅតែរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសេវាកម្មរវាងទីក្រុងតូក្យូ និងតំបន់ Shin-Osaka ត្រូវបានរំខាន។
Japan Railway ក៏បានបញ្ឈប់រថភ្លើងរវាង Mishima និង Nagoya នៅកណ្តាលប្រទេសជប៉ុនពេញមួយថ្ងៃ។
ក្យូដូបានរាយការណ៍ថា ខ្សែបន្ទាត់ Tokaido ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដំណើរការធម្មតាឡើងវិញនៅថ្ងៃចន្ទ។
ក្នុងរយៈពេលប្រាំថ្ងៃកន្លងមកនេះ អាកាសធាតុធ្ងន់ធ្ងរដែលទាក់ទងនឹងព្យុះទីហ្វុង Shanshan បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន 6 នាក់ និងបានធ្វើឱ្យមនុស្សជាង 100 នាក់រងរបួសនៅទូទាំងតំបន់ភាគនិរតី និងភាគខាងលិចនៃប្រទេសជប៉ុន។
ភ្លៀងធ្លាក់ខ្លាំងរបស់ព្យុះ និងខ្យល់បក់ខ្លាំងបានបង្កការខូចខាតយ៉ាងទូលំទូលាយ៕