សមាជិក៣នាក់ នៃឆ្មាំឆ្នេរសមុទ្រឥណ្ឌា(ICG) បានបាត់ខ្លួន ករណីឧទ្ធម្ភាគចក្រជួយសង្គ្រោះ ធ្លាក់ចូលក្នុងសមុទ្រអារ៉ាប់..!។
-នេះបើយោងតាម សេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារ(ទី០៣ខែកញ្ញា)។
ICG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧទ្ធម្ភាគចក្រ Advanced Light Helicopter (ALH) ត្រូវបានបាញ់បង្ហោះ កាលពីល្ងាចថ្ងៃចន្ទ ។
ដើម្បីជម្លៀសសមាជិកនាវិក ដែលរងរបួសចេញពី Motor Tanker Hari Leela ចេញពីឆ្នេរសមុទ្រ Porbandar ក្នុងរដ្ឋ Gujarat ភាគខាងលិច។
សេចក្តីថ្លែងការណ៍បាននិយាយថា ឧទ្ធម្ភាគចក្រត្រូវតែចុះចតជាបន្ទាន់ ហើយបានទម្លាក់ខ្លួនចូលទៅក្នុងសមុទ្រ ។
ដោយបន្ថែមថាសមាជិកនាវិកម្នាក់ត្រូវបានគេរកឃើញ ខណៈដែលការស្វែងរកអ្នកដែលនៅសល់បីនាក់នៅតែបន្ត។
យ៉ាងណាមិញ មកទល់នឹងម៉ោងនេះ ឆ្មាំសមុទ្របានដាក់ពង្រាយកប៉ាល់បួនគ្រឿង និងយន្តហោះពីរគ្រឿងសម្រាប់កិច្ចប្រឹងប្រែងជួយសង្គ្រោះ៕