Update៖ អ៊ុយក្រែន សម្រេចរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ទាំងដែលសង្គ្រាមកំពុងក្ដៅ!

រដ្ឋសភាអ៊ុយក្រែន បានអនុម័តការរុះរើរដ្ឋាភិបាលដ៏ធំបំផុត របស់លោកប្រធានាធិបតី Volodymyr Zelensky ។
ខណៈប្រធានាធិបតីរូបនេះ លើកឡើងថា គឺត្រូវការថាមពលថ្មី…!។

លោក អាន់ឌ្រី ស៊ីប៊ីហា (Andrii Sybiha) វ័យ៤៩ឆ្នាំជាអតីតអ្នកការទូតប្រចាំនៅទួរគី និងជាអតីតទីប្រឹក្សាប្រធានាធិបតី Zelensky ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មី ។
បន្ទាប់ពីការលាលែងពីតំណែងរបស់លោក គូឡេបា នៅក្នុងការកែប្រែ ដែលបានមើលឃើញរដ្ឋមន្ត្រីថ្មីចំនួន៩រូប ចូលកាន់តំណែង។

ខណៈលោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky បានសង្កត់ធ្ងន់លើតម្រូវការ ពង្រឹងរដ្ឋនៅក្នុងវិស័យសំខាន់ៗមួយចំនួន សមាជិកសភាបក្សប្រឆាំងមួយចំនួនបានរិះគន់ការផ្លាស់ប្តូរនេះ ថា ជារឿងមិនចាំបាច់ ពិសេសក្នុងអំឡុងពេលប្រទេសកើតសង្គ្រាមកលិយុគ។

ការរុះរើត្រូវបានរំពឹងទុកអស់រយៈពេលជាច្រើនខែ ដោយគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតី ភាគច្រើនបានចាកចេញពីតំណែង បន្ទាប់ពីមានជម្លោះនៃការលាលែង និងការបណ្តេញចេញ។

ប៉ុន្តែក្រុមអ្នករិះគន់ បានចោទប្រកាន់ប្រធានាធិបតីថា កំពុងស្វែងរកការប្រមូលផ្តុំអំណាចជុំវិញការិយាល័យរបស់លោក ទាំងដែលសង្គ្រាមជាមួយរុស្ស៊ី កំពុងឡើងកំដៅ៕

Leave a Reply

Your email address will not be published. Required fields are marked *