ភ្លើងបានឆាបឆេះ អន្តេវាសិកដ្ឋាន ១កន្លែងនៅសាលារៀន ក្នុងប្រទេសកេនយ៉ា!

អគ្គិភ័យបានឆាបឆេះ បំផ្លាញអន្តេវាសិកដ្ឋាន នៅសាលារៀន ក្នុងប្រទេសកេនយ៉ា កាលពីថ្ងៃអាទិត្យ(ទី៨ ខែកញ្ញា)។
-នេះបើយោងតាម សេចក្តីថ្លែងការណ៍ របស់មន្ត្រីប៉ូលិស…!។

សេចក្តីថ្លែងការណ៍បាននិយាយថា អគារស្នាក់នៅមួយកន្លែង នៅវិទ្យាល័យ ជែរប៊យ(Njia Boys) ក្នុងតំបន់ Meru ភាគកណ្តាល ។
បានឆាបឆេះ ខណៈសិស្សកំពុងទទួលទានអាហារពេលយប់ ប៉ុន្តែពុំមានការរាយការណ៍ពីអ្នកស្លាប់ ឬរងរបួស នោះទេ។

អគារនេះ ផ្តល់កន្លែងស្នាក់នៅដល់សិស្សប្រមាណ១៥០ នាក់ បានឆេះបំផ្លាញទាំងស្រុង ហើយទ្រព្យសម្បត្តិដែលតម្លៃពុំត្រូវបានដឹងនៅឡើយ ត្រូវបានបំផ្លាញ។

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ក្មេងប្រុស២១នាក់ បានស្លាប់នៅពេល​អណ្តាត​ភ្លើងបានឆាបឆេះអន្តេវាសិកដ្ឋានក្នុងសាលារៀនមួយ ក្នុងតំបន់ Nyeri ។
ខណៈពួកគេកំពុងដេកលង់លក់ ហើយកាលពីថ្ងៃសៅរ៍ អគ្គិភ័យមួយផ្សេងទៀតបានឆាបឆេះនៅវិទ្យាល័យរបស់ក្មេងស្រីមួយកន្លែងទៀត ក្នុងតំបន់ Isiolo ស្ថិតនៅភាគកណ្តាលប្រទេស។

មន្ត្រីតំបន់ម្នាក់ និយាយថា មានអ្នករងរបួសជាច្រើននាក់ ប៉ុន្តែនគរបាល និយាយថា គ្មាននរណាម្នាក់រងរបួសនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *