អង្គការឃ្លាំមើលសង្គ្រាម បាននិយាយថា អ៊ីស្រាអែល បានវាយប្រហារតាមអាកាស លើអគារស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងឃ្លាំងអាវុធ នៅភាគកណ្តាលប្រទេសស៊ីរី កាលពីយប់ថ្ងៃអាទិត្យ(ទី៨ខែកញ្ញា)។
ទីភ្នាក់ងារសង្កេតការណ៍របស់ប្រទេសស៊ីរី ទទួលបន្ទុកសិទ្ធមនុស្ស បាននិយាយថា ការវាយប្រហារ បានកំណត់គោលដៅលើទីតាំងនានា នៅក្រុង Masyaf ក្នុងខេត្ត Hama ភាគខាងលិច។
ក្រុមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា រថយន្តគិលានសង្គ្រោះជាច្រើនគ្រឿង កំពុងប្រញាប់ប្រញាល់ទៅកាន់តំបន់កើតហេតុ ខណៈអគ្គិភ័យដ៏ធំ ត្រូវបានឆេះឡើយ។
ទូរទស្សន៍រដ្ឋស៊ីរី បានរាយការណ៍ថា ប្រព័ន្ធការពារដែនអាកាស បានឆ្លើយតបទៅនឹង ការឈ្លានពានរបស់អ៊ីស្រាអែល នៅប្រទេសស៊ីរីភាគកណ្តាល។
ក្រុមសង្កេតការណ៍ បាននិយាយថា មីស៊ីលជាច្រើនគ្រាប់ ត្រូវបានស្ទាក់ចាប់។
ទំហំនៃការស្លាប់និងរងរបួស និងការខូចខាត នៅមិនទាន់ដឹងច្បាស់នៅឡើយ៕