ប្រទេសហ្ស៊កដានី បាននិយាយនៅថ្ងៃចន្ទ(ទី៩ខែកញ្ញា)ថា ខ្លួនបានបិទស្ពាន King Hussein Bridge (Allenby) ម្ដងទៀត ខណៈស្ពាននេះ គឺជាផ្លូវឆ្លងកាត់ West Bank។
នៅក្នុងសេចក្តីថ្លែងការណ៍ មួយរបស់នាយកដ្ឋានសន្តិសុខសាធារណៈ ។
ដែលប្រតិបត្តិការក្រោមក្រសួងមហាផ្ទៃ អាជ្ញាធរបាននិយាយថា ស្ពាន King Hussein ត្រូវបានបិទសម្រាប់អ្នកធ្វើដំណើរ និងទំនិញកាលពីថ្ងៃចន្ទ រហូតដល់មានការជូនដំណឹងបន្ថែម ។
អគ្គនាយកបានជំរុញឱ្យ អ្នកដែលប្រើប្រាស់ផ្លូវឆ្លងកាត់ រក្សាការជូនដំណឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងបច្ចុប្បន្នភាពណាមួយនៃប្រតិបត្តិការធ្វើដំណើរ។
ទីក្រុង Amman បានប្រកាសបើកដំណើរការឡើងវិញនូវស្ពាន King Hussein សម្រាប់ការធ្វើដំណើរកាលពីថ្ងៃអាទិត្យ ជាមួយនឹងប្រតិបត្តិការដឹកទំនិញត្រូវបានផ្អាក បន្ទាប់ពីការបិទរបស់វាដោយសារតែឧប្បត្តិហេតុបាញ់ប្រហារដែលបណ្តាលឱ្យជនជាតិអ៊ីស្រាអែល៣ នាក់ស្លាប់ និងអ្នកវាយប្រហារ។
អ៊ីស្រាអែល ក៏បានបិទច្រកព្រំដែនរបស់ខ្លួនជាមួយហ្ស៊កដានី រួមទាំងច្រក Yitzhak Rabin (Wadi Araba) នៅជិត Eilat ស្ពាន Allenby (ស្ពាន King Hussein) និងទន្លេ Jordan (ស្ពាន Sheikh Hussein) នៅជិត Beit She’an។
ស្ពាន Allenby Crossing គឺជាច្រកព្រំដែនមួយក្នុងចំណោមច្រកព្រំដែនទាំងបីរវាងប្រទេសហ្ស៊កដានី និងអ៊ីស្រាអែល ក្រៅពីស្ពាន Sheikh Hussein និងច្រក Wadi Araba ។
ការវាយប្រហារនេះបានកើតឡើងចំពេលមានភាពតានតឹងកើនឡើងនៅតំបន់ West Bank ដែលកាន់កាប់ ខណៈដែលអ៊ីស្រាអែលកំពុងបន្តការវាយលុកដ៏ឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជិត 41,000 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ ចាប់តាំងពីថ្ងៃទី៧ ខែតុលាកន្លងទៅ៕