ប្រទេសក្រិច កំពុងទប់ទល់នឹងខ្យល់ព្យុះដ៏ខ្លាំងគឺព្យុះ Atena ដែលត្រូវបានព្យាករថា នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងព្យុះនៅទូទាំងប្រទេស។
កាលពីល្ងាចថ្ងៃចន្ទ ក្រសួងការពារជនស៊ីវិល បានព្រមានប្រជាជន X ដែលរស់នៅក្នុងតំបន់នៃ Macedonia និង Thessaly ឱ្យស្នាក់នៅក្នុងផ្ទះ និងធ្វើតាមការណែនាំរបស់អាជ្ញាធរនៅពេលប្រឈមមុខ នឹងអាកាសធាតុអាក្រក់ដែលរំពឹងទុករហូតដល់រសៀលថ្ងៃអង្គារ។
ទូរទស្សន៍សាធារណៈ ERT បានប្រកាសថា Atena នៅល្ងាចថ្ងៃច័ន្ទបានចាប់ផ្តើមវាយប្រហារភាគខាងលិច និងកណ្តាលនៃប្រទេស រួមមាន Patras, Igoumenitsa, Ioannina, Megalopolis និង Volos ។
សេវាឧតុនិយមជាតិ បានឲ្យដឹងថា ព្យុះនេះនឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះរហូតដល់រសៀលថ្ងៃពុធ៕