ផ្ទុះការតវ៉ា និងចាប់ខ្លួនក្នុងពេលប្រមូលផ្ដុំគាំទ្រប៉ាឡេស្ទីន នៅ ហ្វីឡាដេលហ្វៀ អំឡុងជជែកដេញដោល ប្រធានាធិបតីក្រុមគាំទ្រពលរដ្ឋប៉ាឡេស្ទីនអំឡុងសង្រ្គាមសម្លាប់មនុស្សដ៏រង្គាលនៅដែនដីហ្កាហ្សា។
រនាំងត្រូវបានដំឡើង នៅជុំវិញមជ្ឈមណ្ឌលធម្មនុញ្ញជាតិ ជាទីដែលការជជែកដេញដោលកំពុងធ្វើឡើង ។
ដោយរារាំងការចូលទៅកាន់តំបន់ប្រវត្តិសាស្ត្រ រួមមានទីតាំង Liberty Bell និង Independence Hall ក្រោមការតាមដានពីកងកម្លាំងនគរបាលយ៉ាងតឹងតែង។
ការពិភាក្សាដេញដោលតាមទូរទស្សន៍បានប្រព្រឹត្តិទៅយ៉ាងក្ដៅគគុក លើបញ្ហាជាច្រើន ដែលគេមើលឃើញថាជាការសាកល្បងបេក្ខជនទាំង២ មុនបោះឆ្នោតខែវិច្ឆិកាខាងមុខ។
ការជជែកដេញដោលប្រធានាធិបតី មិនចាំបាច់ផ្លាស់ប្តូរចិត្តអ្នកបោះឆ្នោតនោះទេ ប៉ុន្តែពួកគេអាចផ្លាស់ប្តូរសក្ដានុពលនៃការប្រកួតប្រជែង។
ការពិភាក្សាដេញដោលរបស់លោក Biden ទល់នឹងលោក Trump កាលពីខែមិថុនាកន្លងទៅ គឺជាការខូចខាតយ៉ាងធ្ងន់ធ្ងរសម្រាប់បក្សប្រជាធិបតេយ្យ៕