ឱនភាពថវិកា ចំពោះសមាមាត្រ GDP របស់ប្រទេសអ៊ីស្រាអែល គឺនៅដក 8.3% ក្នុងខែសីហា កើនឡើងពីដក 7.6% ក្នុងខែមិថុនា និងដក 6.2% ក្នុងខែមីនា និងដក 4.1% កាលពីខែធ្នូ។
ឱនភាពថវិកា មានចំនួន 84 ពាន់លានដុល្លា (22.38 ពាន់លានដុល្លារ) ពីខែមករា ដល់ខែសីហា ធៀបនឹងអតិរេកចំនួន 0.3 ពាន់លាន shekels (79.9 លានដុល្លារ) ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ខណៈពេលដែលការ ចំណាយរបស់ប្រទេស បានកើនឡើង 31.8% ធៀបនឹងឆ្នាំមុនក្នុងរយៈពេល 8 ខែដំបូង ប្រាក់ចំណូលបានកើនឡើងត្រឹមតែ 4% ។
ប៉ុណ្ណោះ ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែលបានបង្ហាញកាលពីថ្ងៃអាទិត្យ។
នៅក្នុងខែសីហាតែមួយ ឱនភាពថវិកាមានចំនួន 12.1 ពាន់លានដុល្លារ (3.22 ពាន់លានដុល្លារ)។
ការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា ដែលបានបន្តចាប់តាំងពីការវាយប្រហារដោយក្រុមហាម៉ាស កាលពីខែតុលាឆ្នាំមុន បានបណ្តាលឱ្យមានអ្នកស្លាប់ជនជាតិប៉ាឡេស្ទីនជិត 41,000 នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់។
ការវាយប្រហារ ដែលអូសបន្លាយរយៈពេលជិតមួយឆ្នាំ ដែលក្រុមប្រឆាំងរដ្ឋាភិបាលចោទប្រកាន់ ។
គឺចង់ធានាបាននូវការរស់រានមានជីវិតនយោបាយរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ក៏ទាមទារការចំណាយយ៉ាងច្រើនពីថវិការបស់អ៊ីស្រាអែល និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសផងដែរ៕