ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារ(ទី១០ ខែកញ្ញា) បាននិយាយថា លោកកំពុងពិចារណា លើសំណើរបស់អ៊ុយក្រែន ។
ដែលចង់ប្រើប្រាស់អាវុធ ផ្ដល់ដោយសហរដ្ឋអាមេរិក វាយប្រហារ ចូលជ្រៅក្នុងទឹកដីរុស្ស៊ី។
-នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ចូ បៃដិន កើតមានឡើងចំពេល
ក្រសួងការបរទេសអាមេរិកហាក់កាន់ តែបើកចំហចំពោះសំណើពីទីក្រុងកៀវ ។
ក្រោយមាន សេចក្ដីរាយការណ៍ថាអ៉ីរ៉ង់បានបញ្ជូនមីស៊ីលបាលិស្ទីគឱ្យរុស្ស៊ី។
នៅពេលត្រូវបានសាកសួរ ដោយអ្នកសារព័ត៌មានថា តើលោកអាចនឹងអនុញ្ញាតឱ្យ អ៊ុយក្រែនប្រើអាវុធផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ក្នុងនោះដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS វាយប្រហារលើគោលដៅក្នុងទឹកដីរុស្ស៊ីដែរឬទេ?…។
លោក បៃដិន បានឆ្លើយថា (បច្ចុប្បន្ន យើងកំពុងពិចារណា)។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវម្ដងហើយម្ដងទៀត ឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់អឺរ៉ុប អនុញ្ញាតឱ្យខ្លួនប្រើ ប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៊ី។
ប៉ុន្តែ សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបមួយចំនួន នៅតែមានការស្ទាក់ស្ទើរ ។
ដោយខ្លាចក្រែងថារុស្ស៊ីអាចនឹង សងសឹកក្នុងទម្រង់មួយដែលបង្កទៅជាសង្រ្គាមដោយផ្ទាល់រវាងរុស្ស៊ី និង NATO។
លោក ពូទីន ក៏ធ្លាប់បានព្រមានដែរថាការអនុញ្ញាតឱ្យ អ៊ុយក្រែនវាយប្រហារលើទឹកដីរុស្ស៊ី ។
ដោយប្រើអាវុធដែល NATO ផ្ដល់ឱ្យ ដូចជាមីស៊ីល ATACMS របស់អាមេរិកជាដើម គឺជាទង្វើបង្កើនជម្លោះដែលនឹងតម្រូវឱ្យរុស្ស៊ីចាត់វិធានការឆ្លើយតបភ្លាមៗ៕