កាស៊ីណូ យ៉ុងយ័ន នៅក្រុងសំពៅពូន ដែលល្បីរឿង បើកដៃឱ្យខ្មែរចូលលេងល្បែង ឥឡូវបានផ្ទះហិង្សាមែន!

(កណ្ដាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានទទួលស្គាល់ថា ពិតជាមានករណីហិង្សាកើតឡើងក្នុងកាស៊ីណូ(យ៉ុងយ័ន) ប្រាកដមែន…!។

សូមជម្រាបថា កាសុីណូ(យ៉ុងយ័ន)មានទីតាំងនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាលហើយអំពើហិង្សានេះ បានកើតឡើង កាលពីថ្ងៃទី០៨.០៩.២០២៤។

-បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការខេត្តកណ្តាល.អំពើហិង្សាដែលកើតឡើង ក្នុងសង្វៀនបញ្ជល់មាន់ នៅកាសុីណូ(យ៉ុងយ័ន)ត្រង់ចំណុចខាងលើ!។

គឺមានជនរងគ្រោះចំនួន ០១នាក់ឈ្មោះ ស្រ៊ុន សាមានហៅ(ប្រេស៊ីល) ភេទប្រុស ជនជាតិខ្មែរ មុខរបរ អ្នកកត់បុងមាន់ជល់(បៀង)របួសក្បាល!។

-ចំណែកជនសង្ស័យគ្នា២នាក់៖
១-ឈ្មោះ សេង រតនះ ហៅណាក់ ភេទប្រុស ជនជាតិខ្មែរ (គេចខ្លួន) ជនបង្ក មុខរបរម្ចាស់សង្វៀនបញ្ជល់មាន់..!។
២-ឈ្មោះ វ៉េត ជីម៉េង ភេទប្រុស អាយុ៤២ឆ្នាំ(គេចខ្លួន) មុខរបរអ្នកគ្រប់គ្រងសង្វៀនបញ្ជល់មាន់…!។

-យោងតាមបណ្តាញសារព័ត៌មានចុះផ្សាយថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ បានបង្ហោះវីដេអូ សកម្មភាព ជនសង្ស័យ ប្រព្រឹត្តអំពេីហិង្សាទៅលេីជនរងគ្រោះ នៅក្នុងសង្វៀនបញ្ជល់មាន់ ក្នុងកាសុីណូ(យ៉ុងយ័ន)។

ដោយជនសង្ស័យ បានយកក្បាលម៉ៃក្រូហ្វូន វាយក្បាលជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់….!។

-ក្នុងរឿងនេះ សមត្ថកិច្ចអះអាងថា ជនរងគ្រោះ មិនបានមកដាក់ពាក្យបណ្តឹងនោះទេ។
គឺត្រូវបានអ្នកធ្វេីការជាមួយគ្នា ដឹកយកទៅពេទ្យដើម្បី សំរាកព្យាបាលរបួស ខណៈជនសង្ស័យ(គេចខ្លួន)។
-ករណីខាងលេី កម្លាំងជំនាញកំពុងធ្វេីការស្រាវជ្រាវ ដើម្បីអនុវត្ដតាមនីតិវិធី។

-គួរំលឹកថា កាលពីកន្លងទៅថ្មីៗនេះអង្គភាពសារព័ត៌មានជាច្រើនស្ថាប័ន បានធ្វើការផ្សព្វផ្សាយ ដែលមានខ្លឹមសារស្រដៀងគ្នាថា កាស៊ីណូ(យ៉ុងយ័ន)ត្រង់ចំណុចខាងលើ បានបើកដៃឱ្យខ្មែរចូលលេងល្បែងស៊ីសង យ៉ាអនាធិបតេយ្យ ដោយពុំមានការទប់ស្កាត់!។

-ប៉ុន្តែរាល់ការចុះផ្សាយទាំងនោះ ត្រូវបានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការខេត្តកណ្តាល ចេញបំភ្លឺនិងបដិសេធចោលជាបន្តបន្ទាប់…!។

មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការខេត្តកណ្តាល ថែមទាំងបានព្រមានចាត់វិធានការផ្លូវច្បាប់ និងស្នើឱ្យក្រសួងព័ត៌មាន លុបរាល់អាជ្ញាប័ណ្ណ សារព័ត៌មាន ដែលបានចុះផ្សាយ រិៈគន់ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកណ្ណាល ជាពិសេសកាស៊ីណូ នៅក្រុងសំពៅពូន ខេត្តកណ្តាល.តែម្ដង…!។

-សូមបញ្ជាក់ថា.ស.ជ.ណ.សម្រាប់បើក”កាស៊ីណូ”និងអាជ្ញាប័ណ្ណដែលផ្ដល់ឱ្យ”កាស៊ីណូ”ដំណើរការអាជីវកម្មនៅកម្ពុជានីមួយៗ គឺមិនតម្រូវឱ្យជនជាតិខ្មែរ ចូលលេងល្បែងនោះឡើយ!។
ពោលគឺ គោលការច្បាប់.គេតម្រូវឱ្យ តែជនបរទេស នាយទុនអ្នកវិនិយោគ ដែលមានលិខិតឆ្លងដែន”ប៉ាស្ព័រ”និងបានប្រថាប់ត្រាត្រឹមត្រូវ.ចូល”លេងល្បែងប៉ុណ្ណោះ”ក្នុងនោះប្រសិនជាខ្មែរ ចូលលេងល្បែងគឺជារឿងខុសច្បាប់ទាំងស្រុង.!។

ដែលទាមទារឱ្យ អាជ្ញាធរនិងមន្ត្រីជំនាញ ចាត់វិធានការទប់ស្កាត់ ឬបង្ក្រាបជាបន្ទាន់!។

-ប៉ុន្តែផ្ទុយទៅវិញកាស៊ីណូ(យ៉ុងយ័ន) ត្រង់ចំណុចខាងលើ បែរជាបើកដំណើរការយ៉ាងរលូន ទាំងដែលល្បីរឿងកៀងគរឱ្យខ្មែរចូលមកលេងល្បែងយ៉ាងពេញបន្ទុក ដូចជាអ្នកភ្នំពេញ និងអ្នកខេត្តកណ្ដាល…!។

-មិនសមណា អាជ្ញាធរ.និងសមត្ថកិច្ច អត់បង្ក្រាប ឬទប់ស្កាត់បែបនេះសោះ?!
រហូតកើតអំពើហិង្សា ល្បីពេញបណ្ដាញសង្គម៕

Leave a Reply

Your email address will not be published. Required fields are marked *