ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង មិនស្គាល់ម៉ាកមួយគ្រាប់ ចូលសមុទ្រខាងកើត នៅព្រឹកថ្ងៃព្រហស្បតិ៍(ទី១២ខែកញ្ញា)។
-នេះបើយោងតាម កាសែត Yonhap News។
អគ្គសេនាធិការចម្រុះ របស់ទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវិភាគមួយកំពុងដំណើរការ ដោយមិនផ្តល់ព័ត៌មាន លម្អិតបន្ថែមនោះទេ។
ក្រុងព្យុងយ៉ាង បានបាញ់សាកល្បងកាំជ្រួចមីស៊ីលបាលីស្ទីកយ៉ាងតិចពីរលើកចុងក្រោយ កាលពីចុងខែមិថុនា។
ទីក្រុងសេអ៊ូល បាននិយាយថា មីស៊ីលមួយគ្រាប់ បានធ្លាក់ក្នុងទឹកដីកូរ៉េខាងជើង…។
យ៉ាងណាមិញ នៅមិនទាន់មានការឆ្លើយតបណាមួយពីទីក្រុងព្យុងយ៉ាងអំពីការធ្វើតេស្តសាកល្បង នេះនៅឡើយទេ៕